ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ព្រោះតែតម្រេកតណ្ហារបស់ឪពុកតិរិច្ឆាន ទីបំផុតធ្វើកូនស្រីបង្កើត ក្លាយជាចំណីដ៏អាម៉ាសមួយនេះ ប្រសូតបាន បុត្រហើយ ប៉ុន្តែមានលក្ខណៈសម្បត្តិ មិនគ្រប់គ្រាន់ដូចទារកដ៏ទៃ
Thu,30 April 2020 (Time 07:51 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 919នាក់)

មិនដឹងថា ជាកម្មពារពីពេលណាមកនោះទេ បានជានារីម្នាក់ត្រូវបានរងគ្រោះ ក្លាយជារឿងអាម៉ាសដ៏ឈឺចាប់ នៅក្នុងសង្គម ព្រោះតែបុរសជាឪពុកបង្កើតម្នាក់ ដោយសារមានតម្រេចតណ្ហាក្នុងខ្លួន បានធ្វើការចាប់រំលោភ
ហើយនៅទីបំផុត បានធ្វើក្មេងស្រីជាកូនបង្កើតមានផ្ទៃពោះ រហូតនៅពេលនេះ បានប្រសូតទារកហើយ ប៉ុន្តែ លក្ខណៈ សម្បត្តិនោះ គឺមិនបានគ្រប់គ្រាន់ដូចក្មេងដ៏ទៃ ។

សេចក្តីរាយការណ៌មួយបានឲ្យដឹងថា កូនស្រីបង្កើតដែលត្រូវឪពុករំលោភនោះ នៅពេលនេះ ទារកបានកើត មកហើយ ប៉ុន្តែមានសភាពអត់លលាដ៍ ក្បាល គ្មានម្រាមដៃ ថែមទាំងមុខមាត់បែបនេះ ធ្វើឲ្យមហាជនមានក្តី
ក្តុកក្តួលចិត្តអាណិតអាសូរជាពន់ពេក ដោយអ្នកខ្លះបានលើកឡើងថា ឈាមជាន់ឈាម អាសូរណាស់ ។

សូមរំលឹកថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួនបុរសម្នាក់ ករណីបុរសម្នាក់ រំលោភកូនស្រីបង្កើតខ្លួន រហូតមានកូនត្រូវសម្រាល ។ ហេតុការណ៍មួយនេះ ស្ថិតក្នុងភូមិ ណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បុរសជាជនសង្ស័យ និងត្រូវជាឪពុកតិរិច្ឆាន ដែល បានប្រព្រឹត្តអំពើ ដ៏លាមក នោះ ឈ្មោះ សិង សៃ អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ។

ដោយកូនស្រី ដែលជាជនរងគ្រោះឈ្មោះ ស ធ យ ភេទស្រី អាយុ ១៦ឆ្នាំ យោងតាមចម្លើយសារភាពរបស់ជន សង្ស័យ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពរំលោភកូនស្រី តាំងពីខែតុលា ឆ្នាំ២០១៩ ខណ:ប្រពន្ធមិននៅផ្ទះ ដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវធ្វើការរំលោភបានសម្រេចរហូត ៩លើក នឹងបន្តគំរាមថា សម្លាប់ ចោល បើសិនជា ហ៊ានប្រាប់ទៅម្ដាយ ឬបងប្អូនសាច់ញាតិ របស់ខ្លួន ។

ក្រោយមក លុះពោះកាន់ប៉ោងធំឡើង ក៏ត្រូវម្ដាយ បងប្អូន សាច់ញាតិសួរនាំ ទើបនារីរងគ្រោះប្រាប់ពីដំណើរ រឿងថា ត្រូវឪពុករំលោភ រហូតមានផ្ទៃពោះ ហើយក្រោយពីស្រ្តីជាម្ដាយបានស្ដាប់ការរៀបរាប់របស់កូនស្រីរួច ក៏រត់ទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្ដង ។

សូមបញ្ជាក់ផងដែរថា នៅពេលនេះ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ហើយ ប៉ុន្តែអ្វីដែលគួរឲ្យអាណិតអាសូរបំផុតនោះ គឺស្រីជាកូនស្រីបង្កើត វ័យទើបតែ ១៦ឆ្នាំ បែរជារងកម្មពារ ហើយរស់នៅប្រឈមមុខជាមួយការអាម៉ាស នៅក្នុងសង្គម យ៉ាងខ្លោចផ្សារបំផុត ។

នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលមហាជនទាំងអស់ មិនចង់ឃើញ និងស្អប់ខ្ពើមបំផុត ហើយសង្ឃឹមថា ករណីបែបនេះ កុំឲ្យកើតមាននៅលើទឹកដីសុវណ្ណភូមិយើង ទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
961 នាក់
ខែនេះ :
3257 នាក់
3 ខែនេះ :
11302 នាក់
សរុប :
487840 នាក់