ឈើចម្រុះជាច្រើនម៉ែត្រគូប ដែលក្រុមឈ្មួញសន្និធិចំនួន៣ទីតាំង ដែលស្ថិតក្នុងភូមិពោធិ៏ ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលក្រុមឈ្មួញបំរុងដឹកតាមរថយន្តលោតឆ័ត្រ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាប។ ក្នុងកាចុះបង្ក្រាបទីតាំងឈើដែលក្រុមឈ្មួញសន្និធិទាំង៣កន្លែងនោះ បើតាមកាបញ្ជាក់ពីលោកឧត្តម សេនីយត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២០។ លោកបញ្ជាក់ទៀតថា ជាលទ្ធផល កំលាំងរបស់លោកធ្វើការបង្ក្រាបនឹងរឹបអូសឈើចម្រុះជាច្រើនម៉ែត្រគូប នឹង គោយន្តកន្ត្រៃ ១គ្រឿងផងដែរ តែបើទោះបីយ៉ាងនោះក្តី លោកមេបញ្ជាការលោកមិនទាន់បានបញ្ជាក់តួរលេខ ចំនួនឈើ ដែលកំលាំងរបស់លោកបង្ក្រាបខាងលើនោះមានចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយនោះទេ។ ដោយលោកថា បច្ចុប្បន្នឈើ នឹងវត្ថុតាំងទាំងនោះកំលាំងរបស់លោកបានធ្វើការប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើ ស្រុកឆែប កំពុងដឹកជញ្ជូនទៅរក្សាទុក ដើម្បីធ្វើការវាសវែងចងក្រងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់រដ្ឋព្រៃ ឈើ ក្នុងកាចុះបង្រ្កាបលើករណីបទល្មើសនោះទៀតសោត បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី មេ បញ្ជាការបានបញ្ជាក់ថា គឺម្ចាស់កាដោយកំលាំងរបស់លោកផ្ទាល់តែម្តង ។ជាមួយគ្នានោះលោកឧត្តមសេនីយ៏ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានសំណូម ពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចបងប្អូនអ្នកសាព័ត៌មានទាំងអស់ មេត្តាចូលរួមសហកានឹងរាយការណ៏ករណី មុខជំនូញព្រៃឈើជូនលោក ៗនឹងមានវិធានកានឹងចុះបង្រ្កាបឲ្យបានទាន់ពេលវេលា ដោយមិនឲ្យភ្នាក់ងារយើង ខកបំណងនោះឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា