បន្ទាប់ពីសមត្ថកិច្ចថ្នាក់ខេត្ត បានចុះបង្ក្រាបទៅលើគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពឈួសឆាយដីភ្នំមួយកន្លែង ដែលប្រជាពលរដ្ឋតែងហៅថា ភ្នំគ្រាំងដូង ដែលទីតាំងភ្នំខាងលើនេះ គឺស្ថិតក្នុងភូមិគ្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ ។ ក្នុងកាចុះបង្ក្រាបទៅលើគ្រឿងពីសមត្ថកិច្ចនោះ គឺបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០កន្លង ទៅនេះ ។ប្រភពរាយការណ៏ ដែលភ្នាក់ងារយើងទទួលបានពីមន្ត្រីអនុវត្តន៏ច្បាប់ បានបញ្ជាក់ថា គ្រឿងចក្រទាំងនោះទៀត សោតជារបស់លោក សាយ សុភា ដែលត្រូវជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ ជាអភិបាលស្រុកត្បែងមាន ជ័យ ហើយក្នុងការឈួសឆាយដីភ្នំ ដែលជាដីគ្រប់គ្រោងដោយរដ្ឋខាងលើ ពីសំណាក់លោក សាយ សុភា ដែលត្រូវ ជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យផ្ទាល់តែម្តង ហើយក្នុងករណីខាងលើត្រូវ បានគេសង្ស័យថាអាចជាប់ពាក់ពន្វ័ជាមួយលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យដែលជាអ្នកនៅ ពីក្រោយ លើករណីឈួសឆាយដីភ្នំទៀតផង ។បន្ទាប់ពីលោក អ៊ុង វុទ្ធីអភិបាលរងខេត្ត នឹងលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេអាវុធហត្ថខេត្ត នឹងមន្ត្រី ជំនាញសូរិយោដីខេត្ត ចុះទៅឃាត់គឿងចក្របានហើយ ប្រពន្វ័ផ្សព្វផ្សាយក្នុងស្រុកមួយចំនួនក៏បាន ធើ្វកាចុះ ផ្សាយជាបន្តរបន្ទាប់ទៅករណីរឿងខាងលើ ទើបនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នឹងអភិបាលរងខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្វជាច្រើន ចំណុះ ឲ្យខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងដល់ទីតាំងខាងលើ ។ជាមួយគ្នានោះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ចំពោះដីភ្នំខាងលើនេះ មិនមាន បុគ្គល ឬក៏ក្រុមណាមួយមានសិទ្ធកាន់កាប់ទៅលើដីភ្នំនោះទេ តែបើទោះបីយ៉ាងណាក៏ដោយ រូបលោកនឹងកោះ ប្រជុំអនុកម្មកាថ្នាក់ខេត្តមួយ នៅរសៀលថ្ងៃនេះ ដើម្បីពិនិត្យទៅលើករណីរឿងនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា