អណ្តូងទឹកមួយកន្លែង ដែលមានទីតាំងស្ថិតនៅជិកច្រកផ្សារតំបន់អានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដែលអណ្តូងទឹកនេះ ប្រជាពលរដ្ឋរស់នៅជិតតំបន់ខាងលើ តែងតែដងទឹកនោះយកមកប្រើប្រាស់ជា ប្រចាំថ្ងៃ តែមួយរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានទាហានឈុតខ្មៅខាងភាគីថៃ ធ្វើការហាមប្រាមមិនឲ្យប្រជា ពលរដ្ឋខាងភាគីកម្ពុជា ដងទឹកនោះយកមកប្រើប្រាស់បាននោះឡើយ ។ មិនតែធ្វើការហាមឃាត់នោះទេ ពួកគេថែមទាំងយកលួសបន្លា មករាយព័ទ្ធទីតាំងអណ្តូងខាងលើនោះទៀត ផង ។ ក្រោយទទួលបានព័ត៏មានពីប្រជាពលរដ្ឋ ក៏ដូចកំលាំងខ្សែរត្រៀមជួរមុខ នូវករណីបែបនេះ លោក ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ បានដឹកនាំក្រុមកាងារថ្នាក់ខេត្ត អញ្ជើញឡើងជួបពិភាក្សាជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយ បានទាន់ពេលវេលា ក្នុងនោះថ្នាក់ដឹកនាំខាងភាគីកម្ពុជា បានលើកសំណួរទៅកាន់ភាគីថៃថា ហេតុអ្វីបាន ខាងភាគីថៃបិទអណ្តូងទឹកខាងលើនោះ ដោយមិនឲ្យប្រជាពលរដ្ឋប្រើប្រាស ហើយខាងភាគីថៃបានឆ្លើយមក ខាងភាគីកម្ពុជាវិញថា នេះជាបទបញ្ជាថ្នាក់លើរបស់គេ បញ្ជាឲ្យបិទ ។ហើយមូលហេតុបណ្តាលឲ្យពួកគេដែលឈរនៅខ្សែរត្រៀមជួរមុខនេះបិទអណ្តូងនោះ គឺដោយពួកគេថាមក ពីឃើញប្រជាពលរដ្ឋខាងភាគីកម្ពុជា បានសង់ជាខ្ទមនៅលើតំបន់ហាមឃាត់ ទើបពួកគេឈានទៅដល់ការ បិទអណ្តូងទឹកយ៉ាងដូច្នេះនោះ ។ក្រោយកិច្ចជំនួបពិភាក្សាក្នុងភាពជាថ្នាក់ដឹកនាំក្នុងនាមជាប្រទេសជិតខាងនោះ លោកអភិបាលរងខេត្ត ក៏បាន ស្នើរសុំខាងភាគីថៃឲ្យបើកអណ្តូងទឹកនោះឡើងវិញ ហើយខាងភាគីកម្ពុជាក៏ឲ្យប្រជាពលរដ្ឋរបស់ខ្លួនរុះរើខ្ទម ចេញពីលើដីតំបន់ហាមឃាត់នោះដែរ ។ដោយភាគីទាំងពីរបានឯកភាពគ្នាជាឯកឆ័ន្ទលើចំណុចទាំងពីរខាងលើរៀងៗខ្លួន នេះបើតាមកាបញ្ជាក់ពី លោកអភិបាលរងខេត្តព្រះវិហារ បានឲ្យអ្នកសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ថា ខាងភាគីថៃព្រមបើកផ្លូវដែលខ្លួនបានបិតបរិវេណអណ្តូងទឹកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ វិញហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា