ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក នន្ទ សុខា មន្ត្រីជាន់ខ្ពស់ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការបកស្រាយបំភ្លឺពាក់ព័ន្ធទៅនឹងការចុះផ្សាយព័ត៌មានរបស់ម្ចាស់គណនី Facebook ឈ្មោះ “ព័ត៌មានសង្គម ” និងគេហទំព័រ www.khmershare.news ថា គឺជាការផ្សាយមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់។ឧត្តមសេនីយ៍ឯក នន្ទ សុខា បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ម្ចាស់គណនីឈ្មោះ “ព័ត៌មានសង្គម” និងគេហទំព័រ www.khmershare.news បានធ្វើការចុះផ្សាយពាក់ព័ន្ធទៅនឹងរឿងរ៉ាវគ្រួសាររបស់លោក ដោយមានចំណងជើងថា “ខំរកស៊ីតាំងពីបាតដៃទទេ៤០ឆ្នាំ រហូតប្ដីក្លាយជាអ្នកធំ ប្តឹងលែងប្រពន្ធទៅយកស្រីម៉ាស្សា” ដោយលោកចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងពុំមានមូលដ្ឋានច្បាស់លាស់ ខ្វះសេចក្តីថ្លៃថ្នូរ ប្រមាថមើលងាយមកលើរូបលោក។ឧត្តមសេនីយ៍ឯក នន្ទ សុខា បញ្ជាក់ថា ការចែកផ្លូវគ្នារវាងរូបលោក ហើយនិងភរិយារបស់លោក គឺធ្វើឡើងទៅតាមផ្លូវច្បាប់ និងមានសាលក្រមចូលជាស្ថាពរលេខ ១២៨៤ ខ១ ល.ស.ព ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រឹមត្រូវមិនមែនដូចការចុះផ្សាយនោះទេ អាស្រ័យហេតុដូច្នេះសូមសាធារណជនកុំមានការភ័ន្តច្រឡំឲ្យសោះ។លោកឧត្តមសេនីយ៍ឯកបន្តឲ្យដឹងថា ចំពោះរឿងរ៉ាវនេះម្ចាស់គណនីឈ្មោះ Hoke Bory ក៏បានលុបចោលព័ត៌មាន ហើយនិងរូបភាពចេញអស់ហើយ មុនពេលដែលលោកបានផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិជូនពួកគាត់ ពោលតាំងពីមុនពេលសាលក្រមចូលជាស្ថាពរទៅទៀត។ ដោយឡែកកូនស្រីឈ្មោះ នន្ទ កុសល ជាជនពិការមិនពាក់ព័ន្ធក្នុងរឿងនេះទេ ចុះហេតុអ្វីបានជាយករូបភាពនាងមកចុះផ្សាយ ដោយមិនបានសាកសួរពីព័ត៌មានឲ្យបានច្បាស់លាស់ និងគ្រប់ភាគីទាំងអស់មុននឹងធ្វើការចុះផ្សាយលើបញ្ហានេះ។ឧត្តមសេនីយ៍ឯក នន្ទ សុខា បានបន្តឲ្យដឹងថា បន្ទាប់ពីមានការចុះផ្សាយនេះ កូនប្រុសស្រីទាំងពីររបស់លោក ក៏បានចូលទៅខមិន ដោយសំណូមពរឲ្យលុបព័ត៌មានមិនពិតនោះចោលវិញ ថែមទាំងបានឆាតបញ្ជូនសាលក្រមស្ថាពរឲ្យទៀតផងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែម្ចាស់គណនី និងគេហទំព័រ ខាងលើមិនព្រមលុបចោលឡើយ។ឧត្តមសេនីយ៍ឯក នន្ទ សុខា ក៏បានបញ្ជាក់បន្ថែមផងដែរថា ទោះជាយ៉ាងណារហូតដល់ពេលនេះ ក្រុមគ្រួសាររបស់លោកនៅតែមានការទំនាក់ទំនងគ្នាល្អរវាងឪពុកកូន និងម្តាយ ហើយជួយឧបត្ថម្ភដល់ការរស់នៅជានិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា