ម៉ូស្គូ ៖ មូលនិធិទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសរុស្ស៊ី ដែលជាអ្នកទ្រទ្រង់កម្មវិធីអភិវឌ្ឍវ៉ាក់សាំង COVID-19 បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការធ្វើតេស្តលើប្រព័ន្ធភាពសុំា និងសុវត្ថិភាពនៃវ៉ាក់សាំង Sputnik V នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ដោយមានមនុស្សចូលរួម ៤០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។តាមមន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានអះអាងថា ការធ្វើតេស្តវ៉ាក់សាំងនេះ គឺនឹងត្រូវធ្វើឡើងទៅលើបុគ្គលិកជួរមុខ ដែលត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងនោះមានដូចជាមន្ត្រីសុខាភិបាល និងអ្នកស្ម័គ្រចិត្តនានាជាដើម។ ទន្ទឹមនោះ រុស្ស៊ីក៏បានអះអាងទៀតថា ប្រទេសជាង ២០ហើយ បានទាក់ទងមកកាន់ខ្លួន ដើម្បីបញ្ជាទិញវ៉ាក់សាំងសរុបរាប់ពាន់លានដូស ហើយរុស្ស៊ីបានព្រមព្រៀងលក់ ទៅឲ្យប្រទេសមួយចំនួនរួចទៅហើយ ខណៈការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើម នៅក្នុងខែតុលា និងបញ្ចូនទៅទីផ្សារបរទេសនៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២០។ស្ថាប័នជាតិរុស្ស៊ីមួយនេះបានបន្តទៀតថា ការធ្វើតេស្តនេះ គឺដូចទៅនឹងការធ្វើតេស្ត តំណាក់កាលទី ៣ នៃការធ្វើតេស្តវ៉ាក់សាំងផ្សេងៗទៀតដែរ ដើម្បីជាការធ្វើតេស្តសាកល្បងទ្រង់ទ្រាយធំ អំពីប្រសិទ្ធភាព និងសុវត្ថិភាព នៃវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍ និងចុះបញ្ជីទទួលស្គាល់ដោយរុស្ស៊ីខ្លួនឯង មុនគេបង្អស់នៅលើពិភពលោក។សូមរម្លឹកថា កាលពីដើមខែសីហានេះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ីគឺជាប្រទេសដំបូងគេលើពិភពលោក ដែលបានចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ខ្លួនជាផ្លូវការ ហើយការប្រកាសបែបនេះ បាននាំឲ្យក្រុមជំនាញកំពូលៗនៃប្រទេសលោកខាងលិច ជាពិសេសមន្ត្រីជំនាញ អង្គការសុខភាពពិភពលោក (WHO) ព្រមាន ក៏ដូចជាណែនាំឲ្យរុស្ស៊ីពិនិត្យអំពី ប្រសិទ្ធភាព និងសុវត្ថិភាពជាមុនសិន៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា