ក្រសួងប្រកាសថ្ងៃនេះយើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេនិងមានជាសះស្បើយចំនួន៦នាក់
រហូតដល់ម៉ោង០៨:០០ព្រឹកថ្ងៃទី២១សីហា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ។ដូច្នេះចំនួនសរុប ២៧៣នាក់ដដែលមានជាសះស្បើយចំនួន៦នាក់(ខ្មែរទាំងអស់)ចំនួនសំរាកនៅពេទ្យនៅសល់១៤នាក់ ចំនួនជាសះស្បើយសរុបចំនួន២៥៩នាក់និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀងការចាក់ធុងបាសរាំ។ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នាឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥