សុខសប្បាយជាទេបងប្អូនជនរួមជាតិ?ខ្ញុំពិតជារីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋមានឱកាសបានឈប់សម្រាកនាំក្រុមគ្រួសារទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានល្អៗជាច្រើននៅទូទាំងប្រទេសប្រកបដោយសុវត្ថិភាព។ជាពិសេសបងប្អូនបានចូលរួមថែរក្សាអនាម័យសុខភាពចៀសផុតពីការចម្លងរោគកូវីដ១៩។ខ្ញុំក៏សូមអរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសម្រួលសុវត្ថិភាពចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងការពារសុខសុវត្ថិភាពជូនបងប្អូនព្រមទាំងភ្ញៀវទេសចរនៅក្នុងពេលឈប់សម្រាកដែលមានរយៈពេល៥ថ្ងៃកន្លងមកនេះ។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អនិងសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩អោយសោះហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាស់ការពារហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូទឹកអាល់កុលឬជែលសម្លាប់មេរោគអោយបានជាប្រចាំ ព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់៕អរគុណសន្តិភាព
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា