ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
សម្តេចប្រធានរដ្ឋសភាជំរុញអាជ្ញាធរបង្កបរិយាកាសដល់ពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតពិសេសការពង្រីកមុខរបរកសិកម្ម
Mon,24 August 2020 (Time 09:44 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 437នាក់)

ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ មន្រ្តីរាជការទំាងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។

សម្តេចប្រធានរដ្ឋសភា ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា ការងារអត្រានុកូលដ្ឋាន និងបន្តអនុវត្តឱ្យបានល្អនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”។ ជាពិសេសការចូលរួមអនុវត្តនិងផ្សព្វផ្សាយ វិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។

ការជំរុញដល់មន្រ្តីរាជការបម្រើប្រជាពលរដ្ឋបែបនេះបានលើកឡើងនៅក្នុងឱកាសសម្តេចប្រធានរដ្ឋសភាជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រុក នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា​ ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ទំាងសេដ្ឋកិច្ចនិងសង្គមដល់មនុស្សជាតិ និងបានធ្វើឲ្យពិភពលោក និងកម្ពុជាប្រឈមជាមួយរបត់ថ្មី។ តែទោះបីកម្ពុជាបានជួបបញ្ហាប្រឈមជាច្រើន បណ្តាលពីជំងឺនេះក្តី​ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងនិងដោះស្រាយវិបត្តិនេះ​ បានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា​ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។ សម្តេចគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ មិនតិចជាង ៥៧ម៉ឺនគ្រួសារទេ បានទទួលបានប្រាក់ឧត្ថម្ភពីរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលបានលបញ្ចេញថវិកាប្រមាណជាង ៥០លានដុលា្លរ ហើយរាជរដ្ឋាភិបាល កំពុងបន្តស្រាវជ្រាវកំណត់រកគ្រួសារក្រីក្របន្តទៀត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះឡើយ។

សម្តេចប្រធានរដ្ឋសភា ជម្រាបមន្រ្តីថ្នាក់មូលដ្ឋានថា នៅក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក្តី​ រាជរដ្ឋាភិបាលខិតខំ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងប្រទេសជាតិ ប្រកបដោយការយកចិត្តទឹកដាក់ខ្ពស់ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ហើយកម្រិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង បច្ចុប្បន្ននេះ ផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ ប្រមាណជាង​ ១ ៦០០ដុល្លារអាមេរិក ហើយភាពក្រីក្រស្ថិតក្នុងរង្វង់១០%ប៉ុណ្ណោះ។

សម្តេចបញ្ជាក់ថា “រាជរដ្ឋាភិបាល បានការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តធានារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ” ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចបានស្នើដល់មន្រ្តីរាជការ ទំាងអស់ រក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារបស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់ថវិកាជំនួយសង្គម និងត្រូវបន្តចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាកត្បាតជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តឲ្យអាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមចំណែកខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ ដែលជាយន្តការរបស់ក្រសួងអប់រំ យុវជននិងកីឡា នៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩នេះ។

សម្តេច​ បានស្នើដល់អាជ្ញាធរ ជួយជំរុញក្មួយៗ យុវជន យុវនារី ឱ្យខិតខំសិក្សាជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
650 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2258 នាក់
ខែនេះ :
6823 នាក់
3 ខែនេះ :
16879 នាក់
សរុប :
522611 នាក់