បន្ទាយមានជ័យ៖លោកអ៊ឹង ប៊ុនហួរជាឈ្មួញនិងពលរដ្ឋម្ចាស់គ្រឿងចក្រដែលជាដៃគូកាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២០ ត្រូវអាជ្ញាធរអនុញ្ញាតឱ្យចាក់ដី កៀរកិនបង្ហាប់បិទបាំងទប់ត្រង់គ្រឹះសសរស្ពាននិងគល់ស្ពានសងអោយដូចដើមឡើងវិញ។នៅចំណុចស្ពានទឹកថ្លានាភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។ចំណែលមន្ត្រីក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យនិងក្រុងសិរីសោភ័ណបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២២ខែសីហាថា៖ការទទួលខុសត្រូវនិងធ្វើសងបន្ទាន់នេះបន្ទាប់ពីឈ្មួញរូបនេះនិងម្ចាស់គ្រឿងចក្រដែលលោកជួល បានប្រព្រឹត្តល្មើសកាយដី ចាក់ដីលុបដែលគ្មានច្បាប់អនុញ្ញាតក្នុងបាត និងចំណីនៃក្បាលស្ទឹង និងកាយដីជិតដល់គ្រឹះសសរស្ពានដែកជាកេរបារាំងដែលលែងប្រើប្រាស តែទុកជាអនុស្សាវរីយ៍នេះ ។ប្រភពខាងលើបានបន្តថា៖សកម្មភាពដ៏មមាញឹកនោះបានធ្វើនៅចំណុចទី១បន្ទាប់មកនឹងធ្វើនៅចំណុចទី២ គឺកាយដីចេញពីចំណីស្ទឹង នៃក្បាលស្ទឹងទឹកថ្លាអោយស្អាតឡើងវិញ ។គឺធ្វើឱ្យបានលឿន ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនិងការណែនាំរបស់ក្រុមការងារចម្រុះខេត្ត ក្រុង ។សូមរំលឹកថាកាលពីដើមខែសីហាឆ្នាំ២០២០លោកអ៊ឹងប៊ុនហួរបានឱ្យក្រុមគ្រឿងចក្រលោកនិងគ្រឿងចក្រជួលគេកាយយកដីពីក្នុងបាតស្ទឹងទៅចាក់ដីលុបយកដីចំណីស្ទឹងសិរីសោភ័ណត្រង់ចំណុចលំហាចក្បាលស្ទឹងស្ពានទឹកថ្លាក្នុងទំហំប្រមាណជិត៣០.០០០ម៉ែត្រក្រឡា។ភ្ជាប់នឹងដីកម្មសិទ្ធិត្រង់ឡឥដ្ឋរបស់លោកសរុបទំហំប្រមាណ៥០.០០០ម៉ែត្រក្រឡាដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ។ប៉ុន្តែមកដល់ថ្ងៃទី១៦ខែសីហា ជួនជាចំថ្ងៃឈបើសម្រាកសងបុណ្យចូលឆ្នាំខ្មែរ ដែលមន្ត្រីរាជការ កងកម្លាំងសម្រាក ក៏ស្រាប់តែគ្រឿងចក្ររបស់លោកអ៊ឹង ប៊ុនហួរនិងរបស់អ្នកដែលលោកជួល បានធ្វើសកម្មភាពកាយដីបាតស្ទឹងនិងកាយរហូតប៉ះពាល់គ្រឹះសសរស្ពានដែកហើយយកដីទៅចាក់លើដីចំណីស្ទឹងជាថ្មីម្តងទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា