ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ក្រុមជំនាញលីបង់-បារាំងរកឃើញសារធាតុគីមីគ្រោះថ្នាក់ចំនួន៧៩កុងតឺន័រទៀត នៅកំពង់ផែបេរូត
Tue,25 August 2020 (Time 08:42 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 465នាក់)

បេរូត ៖ សារព័ត៌មាន Sputnik ចេញផ្សាយនាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះថា ក្រុមជំនាញនៃយោធាលីបង់ និងអ្នកជំនាញមកពីប្រទេសបារាំងបានរកឃើញកុងតឺន័រចំនួន៧៩ទូ មានផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់ តម្កល់ទុកនៅកំពង់ផែទីក្រុងបេរូត ដែលទើបទទួលរងករណីផ្ទុះដ៏កក្រើក​កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយយោធាលីបង់នៅដើមសប្តាហ៍នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អំឡុងថ្ងៃទី១៤ ដល់ថ្ងៃ២២ ខែសីហា ទូកុងតឺន័រសរុបចំនួន ២៥ ផ្ទុកទៅដោយសារធាតុគីមី អាស៊ីត-អ៊ីដ្រូក្លរិច (hydrochloric acid) ត្រូវបានរកឃើញ ជាមួយនិងកុងតឺន័រ ៥៤ទូទៀតដែលផ្ទុកទៅដោយ​សារធាតុគីមីគ្រោះថ្នាក់ប្រភេទផ្សេងៗគ្នា»។

ទោះជាយ៉ាងណា អាជ្ញាធរលីបង់មិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែម ជុំវិញការរកឃើញ​ខាងលើនេះនៅឡើយទេ ខណៈសារធាតុគីមីរាប់សិបកុងតឺន័រ ដែលទើបត្រូវបានរកឃើញថ្មីៗនេះ ត្រូវបានក្រុមជំនាញអះអាងថា សុទ្ធតែអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅពេលវាឆាបឆេះ និងផ្ទុះ។

សូមរម្លឹកថា ការផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាតទម្ងន់ ២,៧៥០តោន កាលពីថ្ងៃទី០៤ ខែសីហា នៅតំបន់កំពង់ផែទីក្រុងបេរូត បានបណ្តាលឲ្យមនុស្សសរុបជាង១៧០នាក់ស្លាប់ និងជាង៤០,០០០នាក់រងរបួស ខណៈមនុស្សជាង១០០នាក់ទៀតនៅតែបន្តបាត់ខ្លួន មកទល់នឹងពេលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
507 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2115 នាក់
ខែនេះ :
6680 នាក់
3 ខែនេះ :
16736 នាក់
សរុប :
522468 នាក់