បាងកក ៖ មន្ត្រីរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារថា ទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញដល់តំបន់ទំនាបនៅភាគខាងជើងប្រទេស។ នេះបើយោងតាមប្រភពពី CGTN។ភូមិ ដីស្រែចម្ការ ផ្លូវថ្នល់ និងស្ពានឆ្លងកាត់ស្រុក Sisamrong ,Sawank halok , Kong Krailat ខេត្ត Sukhothai ដែលមានចម្ងាយ ប្រហែល៤២៦ គីឡូម៉ែត្រនៅភាគខាងជើងទីក្រុងបាងកកត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារថា បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់។យោងតាមមន្ត្រីមូលដ្ឋាននៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងរដ្ឋធានីនៃខេត្តភាគខាងជើងដែលជាកន្លែងដែលមានច្រាំងទន្លេ និងស្ពានប្រវែង ១.៣០០ ម៉ែត្របានបាក់។មន្ត្រីរដ្ឋាភិបាលនិងអ្នកស្ម័គ្រចិត្តបានប្រើទូកដើម្បីជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចេញទៅទីទួលសុវត្ថិភាព។ រហូតមកដល់ពេលនេះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះត្រូវបានគេរាយការណ៍បានជន់លិចនៅក្នុងភូមិចំនួន ៥៥៣ នៅទូទាំងខេត្តភាគខាងជើង ដែលមានចំនួន១០ក្នុងនោះខេត្តរងផលប៉ះពាល់ជាងគេគឺខេត្ត Phrae, Nan និង Uttaradit ។ទឹកនៅទន្លេ Nan និង Phrae ត្រូវបានគេរំពឹងថា នឹងហូរនៅខ្សែទឹកខាងក្រោមក្នុងរយៈពេល៧ថ្ងៃបន្ទាប់។ ដូចនេះរដ្ឋាភិបាលបានព្រមានថាទឹកជំនន់អាចនឹងកើតឡើងនៅខេត្ត Sukhothai, Phitsanulok និង Phichit ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា