ខេត្តស្ទឹងត្រែង ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំសាលាខេត្ត ដែលមានការចូលរួមពី ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មេបញ្ជាការរងយោធភូមិភាគទី១ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សាលាដំបូងខេត្ត អភិបាលក្រុង ស្រុក មេបញ្ជាការវរៈការពារព្រំដែន មេបញ្ជាការវរៈសេនាតូច អធិការ និងអធិការរង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណ១២៣ នាក់។ កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានអនុវត្តការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់សរុបចំនួន ២៤ ករណី និងឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ ស្រី០៨នាក់។ឯកឧត្តម យង់ សុវឌ្ឍនា បានបន្តទៀតថា ពង្រឹងគុណភាពនៃការព្យាបាលនៅតាមទីកន្លែងដែលមានសេវាស្រាប់ ឲ្យបានល្អប្រសើរ ដើម្បីធ្វើឲ្យក្រុមគ្រួសារ និងអ្នកប្រើប្រាស់គ្រឿងញៀនមានទំនុកចិត្តលើការងារព្យាបាល និងស្តារនីតិសម្បទា ដោយបានបង្កើតគណៈកម្មាធិការពព្យាបាល និងស្តារនីតសម្បទា ផ្អែកលើសហគមន៍គ្រប់ឃុំ សង្កាត់ទាំង៣៤ ដាក់ឲ្យដំណើរការនូវសេវាព្យាបាលសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនចំនួន១៥កន្លែង នៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង ១៤កន្លែងក្នុងខេត្ត។ឯកឧត្តម នាយឧត្តសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិមានមតិបូកសរុប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ ឲ្យបានទាំងស្រុងនូវ រាល់បទល្មើសជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្តពង្រឹងសមត្ថភាព ឆន្ទៈគុណធម៌ស្មោះត្រង់នឹងវិជ្ជាជីវៈរបស់មន្ត្រីអនុវត្តច្បាប់ តាមទិសស្លោក៣កុំ ១រាយការណ៍។ឧត្តមបានបន្តទៀតថា ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើទី៥ ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឺះទាំង៥ រួមមាន ៖ វិធានការអប់រំផ្សព្វផ្សាយ វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ វិធានការព្យាបាល និងស្តារនីតិសម្បទា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា