ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ របស់រដ្ឋបាលខេត្ត
Thu,27 August 2020 (Time 09:41 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 473នាក់)

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង-ស្រុក និងឃុំ-សង្កាត់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក, លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងក្រុមការងារកសាងផែនការខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាចធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិកទៅឲ្យរដ្ឋបាលក្រុង-ស្រុក អនុវត្តក្នុងនាមរាជរដ្ឋាភិបាល។ រដ្ឋបាលខេត្តមានតួនាទីភារកិច្ចដឹកនាំណែនាំ សម្របសម្រួល គាំទ្រ តាមដានត្រួតពិនិត្យ និងវាយតម្លៃ រដ្ឋបាលក្រុង-ស្រុក ដើម្បីធានាឲ្យរដ្ឋបាលក្រុង-ស្រុក គ្រប់គ្រងចាត់ចែង និងអនុវត្តមុខងាររបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ សមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនទុកឲ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍន៍នោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំ (២០២១-២០២៣) របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មានសំណើគម្រោងកម្មវិធីវិនិយោគខេត្ត ចំនួន៤៨៧គម្រោង, សំណើគម្រោងវិនិយោគក្រុង-ស្រុក ចំនួន ៨០៤គម្រោង និងសំណើគម្រោងវិនិយោគឃុំ-សង្កាត់ ចំនួន ៤,០៥៨គម្រោង សរុបចំនួន ៥,៣៤៩គម្រោង ដែលជាតម្រូវការជាអាទិភាព នឹងកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២១ដែលទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ-អង្គភាពជុំវិញខេត្ត ដែគូរអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ៖

១-បន្តពង្រឹងការគ្រប់គ្រង និងការអនុវត្តមុខងារក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុកដែលទើបនឹងធ្វើសមារណកម្ម តាមស្មារតីនៃលិខិតលេខ១៦២២សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង-ស្រុក ខណ្ឌ។ ជាមួយគ្នានេះ មន្ទីរ-អង្គភាពជុំវិញខេត្ត ដែលមាន អតីតការិយាល័យជំនាញនៅថ្នាក់ក្រុង-ស្រុក ត្រូវផ្លាស់ប្តូរទំនាក់ទំនងការងារតាមរយៈលិខិតរដ្ឋបាលផ្លូវការជាមួយគ្នាតាមប្រព័ន្ធគ្រប់គ្រងថ្មី ដោយត្រូវឆ្លងកាត់រដ្ឋបាលក្រុង-ស្រុកសាម៉ីនីមួយៗ ឲ្យស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព ខ្សែគណនេយ្យភាព គោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងតាមរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង-ស្រុក។

២-ដោយសារមានការឆ្លងរីករាលដាលជាសាកល នៃជម្ងឺកូវីដ១៩ ហើយស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះនៅមានហានិភ័យខ្ពស់នោះ រដ្ឋបាលក្រុង-ស្រុក ត្រូវគិតគូពីគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅពេលរៀបចំកិច្ចប្រជុំធ្វើសមាហរណកម្មនៅតាមបណ្តាលក្រុង-ស្រុកនៅពេលខាងមុខនេះ។

៣-រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាព ជុំវិញខេត្ត ដែគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវអញ្ជើញចូលរួម និងជួយគាំទ្រគម្រោង ឲ្យអស់ពីលទ្ធភាពតាមវិស័យ និងការទទួលបន្ទុករបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
494 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2102 នាក់
ខែនេះ :
6667 នាក់
3 ខែនេះ :
16723 នាក់
សរុប :
522455 នាក់