ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ២០៧កា់និងអតីតអ្នកគាំទ្រគណបក្សផ្សេងៗចំនួន៧៤នាក់ រស់នៅឃុំក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀង ត្រូវបានប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២០២០ ក្រោមវត្តមានឯកឧត្តម សូសូ ចន្ទ័ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ពិធីនេះក៏មានការចូលរូមផ្តល់ជាភ្ញៀវកិត្តិយស ឈាង សុវណ្ណរតនាមេបញ្ជាការរងកងអន្តរាគមន៌ពិសេស ២៤៦ លោក ហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំ លោក ថាច់ រតនា អនុប្រធានក្រុមការងារ លោក ភោគ វណ្ណថន ព្រមទាំង អស់លោក លោកស្រីជាសមាជិកសមាជិការគណបក្សឃុំជាច្រើនរូបផងដែរ ។នៅក្នុងឱកាសនោះ ឯកឧត្ដម សូ សូចន្ទ័ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតសមាជិកថ្មីគណបក្សទាំងអស់ ដែលបានភ្ញាក់រលឹកមករួមរស់ ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានធ្វើពិធីប្រកាសបញ្ចូលនៅពេលនេះ ។ឯកឧត្ដមបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងបើកទូលាយស្វាគមន៍ ចំពោះសមាជិកគណបក្សផ្សេងៗ ដែលមានបំណងចង់មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ ដោយប្រកាន់ទោសអូសដំណើរនោះទេ ព្រោះអ្នកទាំងនោះ គឺជាជនរងគ្រោះដែលចាញ់បោកការ ឃោសនាភូតកុហករបស់មេដឹកនាំខ្យល់។បន្ថែមលើនេះឯកឧត្ដមបានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនបានឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៍ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេហើយគេចខ្លួនទៅសោយសុខនៅឯបរទេស ។ឯកឧត្តមបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបបក្ស និងរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវ គឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូធារមួយកម្រិត ។ឯកឧត្ដម សូ សូចន្ទ័ បានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អជាមួយពលរដ្ឋត្រូវ និងស្មោះត្រង់គាំទ្រគណបក្សប្រជាជនកម្ពុជាតែមួយគត់ ព្រមទាំងត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាជន ហើយចៀសវាងកុំធ្វើអំពើណាដែលផ្ទុយច្បាប់ ។មួយវិញទៀតត្រូវកសាងបក្សអប់រំសមាជិកថ្មីជួយឲ្យមានសមាជិកបានកាន់តែច្រើនបន្ថែមទៀត សម្រាប់អាណត្តិនេះ និងអាណត្តិបោះឆ្នោតក្រោយៗទៀត ឥឡូវបានរាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់សុីជម្រៅ ចំណុចល្អពង្រឹកបន្ថែមបន្តទៀត រីឯចំណុចខ្វះខាតត្រូវកែលម្អឡើងវិញ និងគាំទ្រសមាជិកថ្មី ដែលចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តចុះមូលដ្ឋានឲ្យបានច្រើន ចិញ្ចឹមចលនានៅមូលដ្ឋានហើយត្រូវមានការសាមគ្គីភាពគ្នា បម្រើពលរដ្ឋឲ្យបានល្អលើសលប់ ស្រុះស្រួលគ្នាជួយគណបក្ស ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនជាបន្តបន្ទាប់ទៀត។ទន្ទឹមនេះឯកត្តម សូ សូច័ន្ទបានផ្តាំផ្ញេីដល់ប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈម របស់សកលលោក ដែលយេីងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះទេ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជាការធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ម្យ៉ាងវិញទៀត ក្នុងរដូវវស្សានេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិផ្សេងៗដូចជា បាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាដេីម និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសឪពុក ម្តាយត្រូវ ធ្វើការអប់រំកូនចៅ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រៀមលក្ខណៈក្នុងការបង្ករបង្កេីនផល ព្រមទាំងខិតខំប្រកបមុខរបរបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។នាឱកាសនោះផងលោក ឈាង សុវណ្ណរតនាមេបញ្ជាការរងកងអន្តរាគមន៌ ពិសេស ២៤៦បានឧបត្ថម្ភ អាកុលចំនួន២៥កាន ម៉ាស់៣០ប្រអប់ ភេសជ្ជៈ២៥កេស។ ចំពោះសមាជិកសមាជិកាដែលចូលរួមទាំងទទួលបានរបស់កំដរដៃជាសារ៉ុងម្នាក់មួយភេសជ្ជៈ២កំប៉ុងម្នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា