ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ក្រុមការងាររាជរដ្ឋាភិបាលចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំស្នួល ស្រុកស្នួល
Mon,31 August 2020 (Time 10:32 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 440នាក់)

ខេត្តក្រចេះ ៖ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ក្នុងការសហការជុំវិញការលើកកម្ពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនយ្យភាពរបស់ក្រសួងស្ថាប័ន និងអជ្ញាធរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួលបានរៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួង កសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកស្នួល និងឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដោយមានអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម លោកជទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ អជ្ញាធរក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា ង២០០នាក់ផងដែរ។

មានប្រសាសន៍បើកអង្គវេទិការសាធារណៈនេះ ឯកឧត្ដម លី ផល្លា បានលើកឡើងថា វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានគោលបំណង សួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងស្ដាប់នូវកង្វល់ បញ្ហាប្រឈម ឬសំណូមពរ សំណើរបស់ប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយរាល់សំណូមពរ និងសំណើទាំងនោះដោយផ្អែកទៅលើកត្តាច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារនឹងរាយការណ៍ជូនរដ្ឋាភិបាលតាមឋានានុក្រមដើម្បីដោះស្រាយ។

ក្នុងវេទិកានេះផងដែរ ពលរដ្ឋស្នើសុំ និងបានលើកជាបញ្ហាមួយចំនួនរួមមាន ៖ បញ្ហាបរិស្ថានដែលបុគ្គលមួយចំនួនបង្កឡើងដោយចាក់ធុងបាស់កំសាន្តដល់យប់ជ្រៅពេក និងការចិញ្ចឹមជ្រូកបណ្ដាលឲ្យមានក្លិនស្អុយ, បញ្ហាសេវាករផ្គត់ផ្គង់ទឹកប្រើប្រាស់មិនបានគ្រប់គ្រាន់ និងមិនមានអនាម័យត្រឹមត្រូវ ព្រមទាំងមានសំណូមពរដល់អជ្ញាធរជួយជួសជុលផ្លូវ, សុំតភ្ជាប់បណ្ដាញអគ្គិសនីបន្ថែម និងស្នើសុំសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើល្បែងស៊ីសង និងគ្រឿងញៀនឲ្យបានទាន់ពេលវេលា។

ក្រោយពីបានស្តាប់នូវការលើកឡើង និងស្នើសុំរបស់ប្រជាពលរដ្ឋ ខាងមន្ទីរពាក់ព័ន្ធបានបកស្រាយពន្យល់ជូនភ្លាមៗ និងមួយចំនួនទៀតទុកដោះស្រាយនៅខាងថ្នាក់លើ ហើយរាល់ការពន្យល់ដោះស្រាយរបស់ក្រុមការងារ ប្រជាពលរដ្ឋក៏បានស្ដាប់ និងទទួលយកដោយការសប្បាយចិត្ត។ ចំពោះបញ្ហាប៉ះពាល់បរិស្ថាន ឯកឧត្ដមគណៈអធិបតីបានចាត់ឲ្យក្រុមការងារពាក់ព័ន្ធចុះពិនិត្យ អប់រំ និងដោះស្រាយភ្លាមៗក្រោយពីអង្គវេទិកាបានបញ្ចប់។

មានប្រសាសន៍បិទអង្គវេទិកា ឯកឧត្ដម លី ផល្លា និងឯកឧត្ដម វ៉ា ថន បានជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមនិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាឲ្យមូលដ្ឋាន ភូមិ.ឃុំយើងទទួលបានសុខសុវត្ថិភាព មានការអភិវឌ្ឍឲ្យកាន់តែរីកចំរើនឡើងបន្ថែមទៀត។ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់ឲ្យអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង។ ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ បន្ថែមលើនេះ ឯកឧត្តមបានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈការពាក់ម៉ាស ឬមានក្រមា មានទឹកអាកុល ឬជែលនៅជាប់ខ្លួនជានិច្ច ព្រោះវិធានទាំងអស់នេះ សហគមន៍យើងនឹងគ្មានជំងឺកូវីដ១៩ ហើយប្រទេសកម្ពុជារបស់យើងនឹងយកឈ្នះកូវីដ១៩ជាក់ជាពុំខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
491 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2099 នាក់
ខែនេះ :
6664 នាក់
3 ខែនេះ :
16720 នាក់
សរុប :
522452 នាក់