ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ផ្លូវ​សម្ងាត់​រូង​ក្រោម​ដី​របស់​កូ​រ៉​ខាងជើង​ដើម្បី​ចូលទៅ​សេ​អ៊ូ​ល​មាន​អានុភាព​ខ្លាំង​ជាង​បរមាណូ
Mon,31 August 2020 (Time 09:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 464នាក់)

អន្តជាតិ​៖​ព័ត៌មាន​សម្ងាត់​គួរឱ្យភ្ញាក់ផ្អើល​បាន​អះអាងថា ប្រទេស​កូរ៉េខាងជើង មាន​បណ្ដាញ​ផ្លូវ​រូង​ក្រោម​ដី​មួយ​ដែល​ត្រូវបាន​ស្ថាបនា​ឡើង​ដើម្បី​ត្រៀម​សម្រាប់​សង្គ្រាមលោកលើកទី​៣​ដោយ​អតីត​មេដឹកនាំ​របស់​ប្រទេសមួយ​នេះ​បាន​ចាត់ទុកថា វា “​មាន​អានុភាព​ខ្លាំង​ជាង​គ្រាប់បែកបរមាណូ​១០ គ្រាប់​” ទៅទៀត​។​

​នៅ​សប្ដាហ៍​នេះ​លោក គីម ជុន​អ៊ុន បាន​ដឹកនាំ​ការប្រជុំ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ពលករ​កូរ៉េ​។​ក្នុងនោះ​លោក​បាន​ព្រមាន​ឱ្យ​អាជ្ញាធរ​ត្រៀមខ្លួន​សម្រាប់​គ្រោះថ្នាក់​ដែល​ប្រទេស​កូរ៉េខាងជើង​ប្រឈម​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ​-១៩ និង​ខ្យល់ព្យុះ​ទី​ហ្វុ​ង ដែល​នឹង​មកដល់​ឆាប់ៗ​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក គីម ជុង​អ៊ុន បាន​និយាយ​បណ្ដើរ​ជក់បារី​បណ្ដើរ​ថាៈ​មានការ​ខ្វះចន្លោះ​នៅក្នុង​កិច្ចប្រឹងប្រែង​របស់​រដ្ឋ​,​ក្នុង​កិច្ចប្រឹងប្រែង​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​នេះ​។​ដំណឹង​នេះ​បាន​លេចឮ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​មន្ត្រីការទូត​កូរ៉េខាងត្បូង ម្នាក់​អះអាងថា មេដឹកនាំ​វ័យ ៣៦ ឆ្នាំ​រូបនេះ​បាន​សន្លប់​ស្ដូកស្ដឹង បង្កឱ្យមាន​ការព្រួយបារម្ភ​ជុំវិញ​ការដណ្ដើម​អំណាច​គ្នា​អំឡុងពេល​អស្ថិរភាព​នៅ​ក្នុងប្រទេស​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​។​

​ទីភ្នាក់ងារ​ជាតិ​ស៊ើបការណ៍​សម្ងាត់ របស់​កូរ៉េខាងត្បូង ក៏បាន​រាយការណ៍​ដែរ​ថា លោក គីម ជុង​អ៊ុន កំពុង​រៀបចំ​ផែនការ​ផ្ទេរអំណាច​ទៅឱ្យ​ប្អូនស្រី​លោក គីម យូ​ជុង ជា​បណ្ដើរៗ​ដើម្បី​បន្ធូរ​អារម្មណ៍​ស្ត្រេ​ស ។​ដោយ​អះអាងថា ចំណាត់ការ​នេះ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់គាត់​ឡើយ​។​ប៉ុន្តែ​កូរ៉េខាងជើង មាន​កលល្បិច​សម្រាប់​ការពារ​ខ្លួន​ក្នុងករណី​ផ្ទុះ​សង្គ្រាម​នៅតាម​ព្រំដែន​ដែល​អាចជា “​បញ្ហា​សន្តិសុខ​ធ្ងន់ធ្ងរ​” នៅពេល​អនាគត​។​

​នៅពេល​សង្គ្រាម​វៀតណាម បាន​ឈានដល់​ទីបញ្ចប់​កាលពី​ជិត​កន្លះ​សតវត្សរ៍​មុន ទាហាន​កូរ៉េខាងត្បូង មួយ​កងពលតូច​ដែល​ឈរជើង​ក្បែរ​តំបន់​គ្មាន​យោធា​របស់​កូរ៉េ (DMZ)​បាន​កត់​សង្កេតឃើញថា​មាន​ចំហាយ​ចេញពី​ផ្ទៃដី​។​ទាហាន​ដែល​ឈរជើង​ក្បែរ​តំបន់​គ្មាន​យោធា​ដែលមាន​បណ្ដោយ ២៥៧ គីឡូម៉ែត្រ បាន​ស្ដាប់ឮ​សំឡេង​ផ្ទុះ និង​សកម្មភាព​ក្រោម​ដី​ជាង​មួយឆ្នាំ​ហើយ​បាន​សង្កេតឃើញ​ឧបករណ៍​ជីកដី​ធុន​ធ្ងន់​បើក​ឆ្វែល​ទៅមក​នៅ​ខាង​ព្រំដែន​របស់​កូរ៉េខាងជើង​។​

​ទីបញ្ជាការ​អង្គការសហប្រជាជាតិ​បាន​បញ្ជូន​នាយ​ទាហានជើងទឹក​ជាន់​ខ្ពស់​អាមេរិក​២ រូប​ទៅពិនិត្យ​មើលផ្លូវ​រូង​ក្រោម​ដី​នោះ​ក្រោម​ការការពារ​ពី​ទាហាន​មួយក្រុម​ដែល​ដឹកនាំ​ដោយ​វរសេនីយ៍ត្រី​កូរ៉េខាងត្បូង គីម ហា​ជុល​។ ពេលនោះ​ស្រាប់​តែមាន​ការផ្ទុះ​យ៉ាង​អាថ៌កំបាំង​នៅក្នុង​រូង​បណ្ដាលឱ្យ​ទាហាន​ប៉ុន្មាន​នាក់​បាត់បង់​ជីវិត ហើយ​ពួកគេ​ក៏​ដកថយ​វិញ​ដើម្បី​សុវត្ថិភាព​។​

​ការពិនិត្យ​លើក​ក្រោយ​បាន​លាតត្រដាង​ថា នោះ​ជា​ផ្លូវ​រូង​ក្រោម​ដី​ដែលមាន​ឈ្មោះថា First Tunnel of Aggression (​ផ្លូវ​រូង​ឈ្លានពាន​ទី​១) ដែលមាន​ជញ្ជាំង​បេតុង មាន​ភ្លើងអគ្គិសនី កន្លែង​រក្សាទុក​អាវុធ និង​កន្លែងដេក​។​ផ្លូវ​រូង​ក្រោម​ដី​នោះ​មាន​ប្រវែង​ប្រមាណ​៣ គីឡូម៉ែត្រ ដោយ​១​ភាគ​៣ នៃ​រូង​នោះ​ស្ថិតនៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ហើយ​មាន​ទីធ្លា​ធំ​ទូលាយ​គ្រប់គ្រាន់​សម្រាប់​ទាហាន ២.០០០​នាក់​ឆ្លងកាត់​ឱ្យ​ផុត​ក្នុង​រយៈពេល​មួយ​ម៉ោង​។ ទន្ទឹមនេះ​ក៏មាន​ផ្លូវដែក​មួយ​ដែលមាន​រទេះ​ផងដែរ​។​

​យោងតាម​ឯកសារ​មួយ​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បង្ហាញថា អតីត​មេដឹកនាំ​កូរ៉េខាងជើង លោក គីម អ៊ី​ល​ស៊ុ​ង​បាន​បញ្ជា​ឱ្យមាន​យុទ្ធនាការ​ស្ថាបនា​ផ្លូវ​រូង​ក្រោម​ដី​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​១៩៧១៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
538 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2146 នាក់
ខែនេះ :
6711 នាក់
3 ខែនេះ :
16767 នាក់
សរុប :
522499 នាក់