ឱកាសបុណ្យភ្ជុំបិណ្ឌនេះលោកកឹមសុខាអតីតមេដឹនាំបក្សសង្រ្គោះជាតិបានបន្លឺសារតាបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថាក្នុងឱកាសដែលលោកចេញទៅកាន់បិណ្ឌបានយ៉ាងតិច៥វត្តហើយចាប់តាំងពីបុណ្យកាន់បិណ្ឌចាប់ផ្ដើមមកនេះ។លោកកឹមសុខាបានបន្តថាតាមទំនៀមទម្លាប់ប្រពៃណីខ្មែររដូវភ្ជុំបិណ្ឌជាឱកាសសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណញាតិសន្តានទាំងនៅរស់ទាំងចែកឋានដែលយើងមិនគួរខកខាន។ហើយថ្ងៃនេះក៏ជាឱកាសដែលលោកបានជួបជុំមិត្តរួមថ្នាក់នៅបឋមសិក្សាកាលពី៦០ឆ្នាំមុននិងបានរំលឹកនូវអនុស្សាវរីយ៍ទីកន្លែងដែលធ្លាប់រស់នៅ។ពាក្យដែលយើងនិយាយដូចគ្នានៅពេលជួបគ្នានេះគឺ«យើងចាស់ៗអស់ហើយ»។ធ្វើឲ្យខ្ញុំនឹកដល់ទស្សនៈដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា«អនិច្ចំ ទុក្ខំ អនត្តា»មានន័យថា៖•ជីវិតមិនទៀងទាត់•មានជីវិតមានទុក្ខ•គ្មានអ្វីស្ថិតស្ថេរជារបស់យើងទេដូច្នេះយើងគួរនាំគ្នាធ្វើអំពើល្អកុំចងពៀរនឹងគ្នា។។នេះដោយសារតែទំនងជាប់បម្រាមធ្វើនយោបាយទើបសាររបស់លោកកឹមសុខានៅពេលនេះមានខ្លឹមសារយ៉ាងសាមញ្ញទាក់ទងនឹងព្រះពុទ្ធសាសនាដែលផ្តល់ឱវាទឲ្យនាំគ្នាធ្វើតែអំពើល្អកុំចងពៀរនឹងគ្នា។ជាការកត់សម្គាល់ថ្មីៗនេះពេលដែលលោកកឹម សុខាទៅកាន់បិណ្ឌបានសរសេរសារថា «ខ្ញុំយល់ឃើញថា ខ្មែរយើងគួរតាំងចិត្ត ដាក់កាយនិងវាចាបង្កើនការធ្វើអំពើល្អជាមួយគ្នាដូចដែលយើងបាន និងកំពុងធ្វើបុណ្យ កសាងកុសលជាមួយបងប្អូនយើង នៅតាមវត្តអារាមក្នុងរដូវភ្ជុំបិណ្ឌនេះ ដោយចៀសវាងឬកាត់បន្ថយការចងពៀរគ្នា ដែលជាអំពើបាប»។តែយ៉ាងណាក៏ដោយប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានវិទ្យុបារាំងថាសាររបស់លោក កឹម សុខា មិនមានប្រយោជន៍ផ្នែកនយោបាយទេ ខណៈដែលសំណុំរឿងរបស់លោកកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា