ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ចុះត្រួតពិនិត្យ​ និងសួរសុខទុក្ខដោយផ្ទាល់តាមគ្រប់គោលដៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាល
Tue,15 September 2020 (Time 10:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 354នាក់)

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ត្រីដែលប្រចាំការនៅតាមបណ្តាគោលដៅ​ និងតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនានា​ ក្នុងពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​នេះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យ​ និងសួរសុខទុក្ខដោយផ្ទាល់តាមគ្រប់គោលដៅ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបានចូលរួមសហការជួយសម្រួលចរាចរណ៍​ រៀបចំសណ្តាប់ធ្នាប់​ និងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ដោយមិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារ​ ឬទៅលេងស្រុកកំណើតក្នុងពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​នេះ​។

ក្នុងឱកាសនោះ ឯកឧត្តមស្នងការក៏បានកោតសរសើរដល់មន្ត្រីទាំងអស់ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត​ និងពេលវេលា​ ជាពិសេសត្រូវធានាការពារឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសត្រូវថែរក្សាសុខភាពដោយធ្វើអនាម័យកន្លែងធ្វើការឲ្យបានស្អាតជានិច្ច។

ក្នុងការចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យកម្លាំងនេះឯកឧត្តម​ស្នងការ​ ក៏បាននាំយកភេសជ្ជៈ​ ទឹកបរិសុទ្ធ​ និងថវិកាមួយចំនួន​ ដើម្បីផ្តល់ជូនកម្លាំងតាមគោលដៅប្រចាំការ​សម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
784 នាក់
ខែនេះ :
3307 នាក់
3 ខែនេះ :
10222 នាក់
សរុប :
488707 នាក់