ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ជើងខ្លាំងខាងប្រើអាវុធអា​កាស្វ័យបត់គម្រាមត្រូវបាន​ចាប់ខ្លួនបានហើយ
Tue,01 September 2020 (Time 09:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 502នាក់)

កំពង់ឆ្នាំង៖ជើងខ្លាំងខាងប្រើប្រាស់អាវុធអាកាស្វ័យបត់គម្រាមប្រជាពលរដ្ឋកាលពីរសៀលម្សិលមិញនេះត្រូវបាន សមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង៧និ០០ព្រឹក ថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០នេះ។គេអះអាងថាជនបង្កទំនាស់ពាក្យសម្ដីនឹងគ្នារហូតដល់ភាគីខាងអ្នកបើកបររថយន្ត(រហ័សនាម០៩)​ទាញកាំភ្លើងAK.47ពីក្នុងរថយន្តគម្រាមបាញ់ភាគីអ្នកបើកបរម៉ូតូរួចក៏បើករថយន្តចេញទៅបាត់ស្រមោលកាលពីរសៀលម្សិលមិញ។ អ្នកនាំពាក្យនៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​បានឲ្យដឹងថានៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០​ វេលាម៉ោង ១៦​និង៤៥នាទីនៅចំណុច​ផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុន លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកើតមានករណីទំនាស់រវាងកូនប្រុសរបស់លោកឧកញ៉ា​ ញ៉ឹក​ផន​ (ហៅកៅ)​ រហ័សនាម​ ០៩​ ជា(អ្នកបើកបររថយន្ត)និងឈ្មោះ ប្រាក់ សំបាន​ (អ្នកបើកបរម៉ូតូ​)​។
សេចក្តីរាយការណ៍​បន្តថាភាគីទាំងពីរ​ បានបង្កទំនាស់នឹងគ្នារហូតដល់ភាគីខាងអ្នកបើកបររថយន្ត​(រហ័សនាម០៩)​ ទាញកាំភ្លើងវែងពីក្នុងរថយន្តគម្រាមភាគីអ្នកបើកបរម៉ូតូ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង​បានបញ្ជាកម្លាំងជំនាញ​និងលោកអធិការនគរបាលស្រុកទឹកផុស​ ចុះទៅកន្លែងកើត​ហេតុដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
506 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2114 នាក់
ខែនេះ :
6679 នាក់
3 ខែនេះ :
16735 នាក់
សរុប :
522467 នាក់