ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​ លោក Predee Daochai លាលែង​ពី​តំណែងចំពេល​មាន​វិបត្តិ​សេដ្ឋកិច្
Wed,02 September 2020 (Time 10:12 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 361នាក់)

បាងកក ៖ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ដែល​ទើបត្រូវ​បានតែងតាំង​នាពេល​ថ្មីៗ​របស់​ប្រទេស​ថៃ ​គឺ​លោក Predee Daochai បាន​ចុះ​ចេញពី​តំណែង​ ខណៈ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ទាញ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ចេញពី​ការធ្លាក់ចុះ​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។ ​នេះបើយោងតាមប្រភពពី CNA។

​អតីត​អ្នក​ធនាគារ​ជើងចាស់​រូបនេះ​ទើបតែ​ចូលកាន់​តំណែង​កាលពី​ខែ​មុន​ប៉ុណ្ណោះ​នៅពេល​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា រុះរើ​ក្រុម​សេដ្ឋកិច្ច​របស់លោក​ដើម្បី​ដោះស្រាយ​នូវ​ការធ្លាក់ចុះ​នៃ​តម្រូវការ​និង​ការបំផ្លិចបំផ្លាញ​ដែល​ជះឥទ្ធិពល​ខ្លាំង​ដោយ​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​នេះ​។​

​​ការលាលែង​ពី​តំណែង​របស់លោក​ត្រូវបាន​បញ្ជា​ក់ដោយ​សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ​នៅក្នុង​កាសែត Royal Gazette របស់​ប្រទេស​។ ការចាកចេញ​របស់លោក Predee នឹង​បង្កើត​ភាពមិនប្រាកដប្រជា​នៅក្នុង​ការធ្វើ​គោលនយោបាយ​ស្របពេល​រដ្ឋាភិបាល​ដាក់ចេញ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​សេដ្ឋកិច្ច​អំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​។​

​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ​១២,២​ភាគរយ​នៅក្នុង​ត្រីមាស​ទី​២​ដែលជា​ការធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​កាលពី​ជាង​ពីរ​ទសវត្សរ៍​មុន​។ យោងតាម​ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​របស់​ថៃ​នឹង​ធ្លាក់ចុះ​៨,៥​ភាគរយ​នៅក្នុង​ឆ្នាំនេះ​។

សូមជម្រាបថា ការលាលែងពីតំណែងរបស់លោក Bridi ពីតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងចូលជាធរមាន នៅថ្ងៃពុធ ទី០២ ខែកញ្ញានេះតែម្តង។ អ្នកជំនាញខាងធនាគាជើងចាស់រូបនេះ បានឡើងមកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ។ ក្នុងលិខិតលាលែង លោក Pridi ដែលមានវ័យ ៦១ឆ្នាំរូបនេះ បានលើកឡើងពីមូលហេតុ នៃការសុំលាលែងពីតំណែងនេះថា ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
416 នាក់
ម្សិលមិញ :
535 នាក់
សប្តាហ៍នេះ :
1703 នាក់
ខែនេះ :
4817 នាក់
3 ខែនេះ :
11525 នាក់
សរុប :
491808 នាក់