បាងកក ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែលទើបត្រូវបានតែងតាំងនាពេលថ្មីៗរបស់ប្រទេសថៃ គឺលោក Predee Daochai បានចុះចេញពីតំណែង ខណៈរដ្ឋាភិបាលកំពុងព្យាយាមទាញប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះចេញពីការធ្លាក់ចុះដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមប្រភពពី CNA។អតីតអ្នកធនាគារជើងចាស់រូបនេះទើបតែចូលកាន់តំណែងកាលពីខែមុនប៉ុណ្ណោះនៅពេលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា រុះរើក្រុមសេដ្ឋកិច្ចរបស់លោកដើម្បីដោះស្រាយនូវការធ្លាក់ចុះនៃតម្រូវការនិងការបំផ្លិចបំផ្លាញដែលជះឥទ្ធិពលខ្លាំងដោយឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។ការលាលែងពីតំណែងរបស់លោកត្រូវបានបញ្ជាក់ដោយសេចក្តីប្រកាសជាផ្លូវការមួយនៅក្នុងកាសែត Royal Gazette របស់ប្រទេស។ ការចាកចេញរបស់លោក Predee នឹងបង្កើតភាពមិនប្រាកដប្រជានៅក្នុងការធ្វើគោលនយោបាយស្របពេលរដ្ឋាភិបាលដាក់ចេញទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីជួយសេដ្ឋកិច្ចអំឡុងវិបត្តិជំងឺរាតត្បាត។សេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ចុះ១២,២ភាគរយនៅក្នុងត្រីមាសទី២ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីកាលពីជាងពីរទសវត្សរ៍មុន។ យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ថៃនឹងធ្លាក់ចុះ៨,៥ភាគរយនៅក្នុងឆ្នាំនេះ។សូមជម្រាបថា ការលាលែងពីតំណែងរបស់លោក Bridi ពីតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងចូលជាធរមាន នៅថ្ងៃពុធ ទី០២ ខែកញ្ញានេះតែម្តង។ អ្នកជំនាញខាងធនាគាជើងចាស់រូបនេះ បានឡើងមកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ។ ក្នុងលិខិតលាលែង លោក Pridi ដែលមានវ័យ ៦១ឆ្នាំរូបនេះ បានលើកឡើងពីមូលហេតុ នៃការសុំលាលែងពីតំណែងនេះថា ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា