COVID-19 ៖ ខណៈនេះ អ្នកឆ្លងលើលោកកើនដល់ជិត២៦លាននាក់ និងស្លាប់ជាង៨៦ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥,៨៨៩,១១០នាក់ហើយ ខណៈអ្នកស្លាប់មានចំនួន ៨៦០,២៦៦នាក់ និងជាសះស្បើយឡើងវិញ ១៨,១៧១,២២១នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,២៥៦,៤៥៩នាក់ ស្លាប់ចំនួន ១៨៨,៨៧០នាក់ និងជាសះស្បើយចំនួន ៣,៤៨៤,៤៥៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣,៩៥២,៧៩០ នាក់ ស្លាប់ចំនួន ១២២,៦៨១នាក់ និងជាសះស្បើយ ៣,១៥៩,០៩៦នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣,៧៦៦,១០៨នាក់ ស្លាប់ ៦៦,៤៦០នាក់ និងជាសះស្បើយ ២,៨៩៨,០៨៧នាក់៕