កំពង់ធំ៖នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រឹកថ្ងៃចន្ទ៤កើតខែអស្សុជ ឆ្នាំជូត ទោស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០នេះបានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនៅសាលាខេត្តកំពង់ធំ។សូមជម្រាបថាលោកឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យត្រូវបានផ្ទេរភារកិច្ចនិងតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំជំនួសលោកឧត្តមសេនីយ៍ទោអ៊ុក កុសលដែលត្រូវបានផ្លាស់ប្តូរ។ជាការកត់សម្គាល់ការផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ទោអ៊ុក កុសលធ្វើឡើងក្រោយមានការប្តឹងផ្តល់របស់ក្រុមស្រ្តីជាមន្ត្រីនគរបាលតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី៣០ខែកក្កដាដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចស ខេងដោយចោទស្នងការនគរបាលខេត្តកំពង់ធំថាបានបៀតបៀនផ្លូវភេទ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា