ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អភិបាលខេត្តតាកែវជំរុញឲ្យពន្លឿនការសាងសង់ដំបូលផ្សារសំរោងយ៉ោងឲ្យបានឆាប់រហ័ស និងមាន​ស្តង់ដារ​សុវត្ថិភាព
Tue,22 September 2020 (Time 09:02 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 386នាក់)

ខេត្តតាកែវ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំ និងសាងសង់ដំបូលផ្សារសំរោងយ៉ោងឡើងវិញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាស្រុកបាទី អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានជំរុញក្រុមការងារដែលពាក់ព័ន្ធនឹងកិច្ចការងារសាងសង់ដំបូលផ្សារសំរោងយ៉ោង ដែលត្រូវអគ្គិភ័យឆាបឆេះកាលពីថ្ងៃបុណ្យភ្ជុំបិណ្យ ត្រូវធ្វើយ៉ាងណាសាងសង់ ដំបូលផ្សារឲ្យបានលឿនឆាប់រហ័ស និងមានស្តង់ដារសុវត្ថិភាពដើម្បីឱ្យបងប្អូនអាជីវករឆាប់បានលក់ដូរជាបណ្តោះអាសន្នឡើងវិញ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា ក្រោម​គំនិត​ផ្ដួចផ្ដើម​ផ្ទាល់​របស់ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្ដី​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ សម្រេច​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ឲ្យ​បង្កើត​គណៈកម្មការ​រៀប​ចំ និង​សាងសង់​ដំបូល​ផ្សារ​ជូន​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ដែល​បាន​រងគ្រោះ​អគ្គិភ័យ ក៏ដូចជា​ឧបត្ថម្ភ​ថវិកា ៧​ម៉ឺន​ដុល្លារ​អា​មេ​រិក សម្រាប់​សាងសង់​ដំបូល​ផ្សារ​នេះ ហើយ​ការសាងសង់​នេះ គឺ​ត្រូវ​ធានាថា មាន​គុណភាព​នឹងត្រូវ​ត្រឹម​តាម​ស្តង់ដារ​បច្ចេកទេស និង​ធានា​សុវត្ថិភាព​ក្រោយពី​ក្រុមអាជីវករ​បាន​លក់ដូ​រ​ឡើងវិញ ។​

​ឯកឧត្តម អ៊ូច ភា បាន​គូស​បញ្ជាក់ទៀតថា ដើម្បី​ធានាបាន​នូវ​គុណភាព​រឹងមាំ នឹងមាន​ស្តង់ដារ​សុវត្ថិភាព​ជូន​ក្រុមអាជីវករ​នោះ សូម​ក្រុមការងារ​សាងសង់​ដំបូល​ផ្សារ​សំរោង​យ៉ោ​ង​នេះ ដែលមាន​អភិបាលរង​ខេត្ត​មួយរូប​ជា​អ្នកដឹកនាំ​ផ្ទាល់ ក៏ដូចជា​មន្ទីរជំនាញ​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់ និង​គូស​ប្លង់​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​សុវត្ថិភាព​ជាទីបំផុត ពិសេស​គឺ​ត្រូវ​សហការគ្នា​ជាមួយនឹង​អាជ្ញាធរ​ស្រុក ដើម្បី​ធានាបាន​ថា ពុំមាន​បញ្ហា​អ្វី​កើតមានឡើង​ទៀត នឹងធ្វើ​ឲ្យ​បាន​លឿន​ឆាប់រហ័ស ។​

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង ១៩​នឹង​១០​នាទី ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង ដែល​បានធ្វើ​ឲ្យ​ខូចខាត​តូប​របស់​អាជីវករ​ចំនួន ២៤៣​តូប ក្នុងនោះ​តូប​ឆេះ​អស់ ចំនួន​១៩៩​តូប និង​មាន​ម្ចាស់​តូប​ចំនួន ១៥៧ គ្រួសារ ព្រមទាំង​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​អស់​៩២​ឡាន រហូតដល់​ម៉ោង​២១​នឹង​៣០​នាទី​យប់ ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង ។

​គួ​រំលឹក​ផងដែរ​ថា ក្រោយ​ហេតុការណ៍​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង​បាន​មួយថ្ងៃ ក្នុងឱកាស​ដែល​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ចុះ​ពិនិត្យ​ស្ថានភាព​ផ្សារ​សំរោង​យ៉ោ​ង​ក្រោយពេល​ឆេះ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០២០ បានសម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន ៧​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ដំបូល​តូប​ជូន​អាជីវករ​លក់ដូរ​វិញ​ជា​ប៉ុ​ណ្ដោះ​អាសន្ន​។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បាន​ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​សិក្សា​ក្នុងការ​សាងសង់​តូប​លក់ដូរ​ឡើងវិញ​ផងដែរ ប៉ុន្ដែ​អាជីវករ​ជា​អ្នក​ចេញថ្លៃ​ខ្លួនឯង​សម្រាប់​ការធ្វើ​តូប​៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
59 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
1667 នាក់
ខែនេះ :
6232 នាក់
3 ខែនេះ :
16288 នាក់
សរុប :
522020 នាក់