ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ នៅបរិវេណរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំធ្វើពិធីប្រកាសចូលកាន់មុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង ។ក្នុងពិធីនេះលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលជាតិបាត់ដំបង និងបានតម្លើងឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី ជំនួសឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវចូល និវត្តន៍ និងទទួលបានការតែងតាំងពីព្រះករុណាព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើអនុរដ្ឋលេខាធិការ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា