ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឧត្ដមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ៖ យោធិនដែលចូលសោធននិវត្តន៍​ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ
Sat,26 September 2020 (Time 08:57 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 447នាក់)

ខេត្តតាកែវ ៖ ឧត្ដមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានចាត់ទុកយោធិនដែលចូលសោធននិវត្តន៍នាពេលនេះថា ពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន។

ការថ្លែងបែបនេះខណៈដែល ឧត្ដមសេនីយ៍ឯក បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ជូនយោធិនសោធននិវត្តន៍ចំនួន ២៧នាក់ ចំណុះបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

ជំនួសមុខឲ្យ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មិនអាចបំភ្លេចបានឡើយចំពោះយោធិនដែលចូលសោធននិវត្តន៍នាពេលនេះ។ បងប្អូនពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងពេលកន្លងមក ហើយក៏ជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជា។ យោធិនគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទ បានចងចាំទុកដោយមិនអាចបំភ្លេចបាន និង បន្តរៀនសូត្រ ពីគំរូវីរភាពនេះ ទុកជាបទពិសោធន៍សំរាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ឧត្ដមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានបញ្ជាក់បន្ថែមទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែយកចិត្តទុក្ខដាក់ គិតគូរចំពោះយោធិនយើងគ្រប់ពេលវេលាតាមរយះការយកចិត្តទុកដាក់ ដោះស្រាយជីវភាពរស់នៅដល់ បង ប្អូន ទាំងស្មារតី សម្ភារ និងថវិកា ក្នុងនោះរួមទាំងការតម្លើងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៏ផ្សេងៗទៀត ជាបន្តបន្ទាប់ ។

នៅក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ក៏បានលើកឡើងពីស្នាដៃ គំរូវីរភាព និងការលះបង់ ធ្វើពលិកម្ម គ្រប់បែបយ៉ាង ជូនជាតិ មាតុភូមិ របស់យោធិនយើង នាពេលកន្លងមក និងបានបញ្ជាក់ពីគោលបំណងការបំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយស ជូនយោធិនសោធននិវត្តន៍ក្នុងន័យលើកកម្ពស់ ផ្តល់កិត្តិយស និងការគិតគូរជីវភាពរបស់យោធិនសោធនពេលត្រឡប់ទៅរស់នៅជាជីវភាពស៊ិវិល ដែលការដាក់យោធិនចូលសោធននិវត្តន៍ និងផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ គឺអនុវត្តន៍ទៅតាមច្បាប់សោធននិវត្តន៍ ចំពោះយោធិនទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុត្តន៍គោលនយោបាយជាតិសំខាន់ៗ ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាព យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារដោយគោរពដឹងគុណដ៏ថ្លៃថ្លារបស់ពួកគាត់ជានិច្ច។

ក្នុងពិធីសំណេះសំណាលឱកាសនោះដែរយោធិនសោធននិវត្តន៍ទាំង ២៧រូប បានទទួលការឧបត្ថម្ភពី ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០ម៉ឺន និងថវិកាបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោកចំនួន ៤០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០នេះ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក យោធិនចូលសោធននិវត្តន៍ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិមានចំនួនសរុប ២៧រូប នារីចំនួន០៣រូប។ ដោយឡែកយោធិនទាំងយោធិនចូលសោធននិវត្តន៍២៧រូប ក៏បានការបំពាក់ជូនឋានន្តរសក្តិមួយថ្នាក់មន្ថែម៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
477 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2085 នាក់
ខែនេះ :
6650 នាក់
3 ខែនេះ :
16706 នាក់
សរុប :
522438 នាក់