ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
Tue,29 September 2020 (Time 10:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 447នាក់)

ខេត្តកំពត ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលាខេត្តកំពត។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីរួមមាន ៖ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកែប ឯកឧត្តម លោកជំទាវអភិបាលរងខេត្តកំពត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ៩០នាក់។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសំដែងនូវការកោតសរសើរចំពោះក្រសួងបរិស្ថាន ជាពិសេសក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន ដែលបានប្រឹងប្រែងរៀបចំ និងជំរុញឲ្យមានការអនុវត្តគោលនយោបាយផ្ទេរមុខងារតាមបែបប្រតិភូកម្មជូនរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ជាមួយនឹងការវិភាជថវិកាមួយចំនួនដើម្បីអនុវត្ត។

ឯកឧត្តមបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏ជាក់ស្តែង និងមានតម្លៃរបស់ក្រសួងបរិស្ថានក្នុងការធ្វើប្រតិភូកម្មដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នជំនាញពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ទាំងផ្នែកបច្ចេកទេស ច្បាប់គោលនយោបាយ និងថវិកា ដើម្បីអនុវត្តការផ្ទេរមុខងារ តាមបែបបវិសហមជ្ឈការ ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម បានបន្ថែមទៀតថា កន្លងមកក្រសួងបរិស្ថានបានចេញប្រកាសផ្ទេរមុខងារតាមបែបប្រតិភូកម្មចំនួន០៥ដល់ខេត្តកំពតរួមមាន ៖ ១.ការប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនក្រុង និងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់ សម្រាប់ក្រុង ស្រុកទាំង៨។ ២.ការធ្វើប្រតិភូកម្មុខងារការគ្រប់គ្រងតំបន់ការពារធម្មជាតិជូនទៅក្រុងកំពត និងស្រុកទឹកឈូ។ ៣.ការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំ សង្កាត់គឺឃុំព្រែកត្នោត ស្រុកទឹកឈូ និងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ៤.ការធ្វើប្រតិភូកម្មមុខងារការបញ្ច្រាបភាពធន់នឹងអាកាសធាតុជូនទៅក្រុង ស្រុកគឺស្រុកទឹកឈូ និងក្រុងកំពត និងទី៥.ការធ្វើប្រតិភូកម្មមុខងារពង្រឹងការងារអប់រំបរិស្ថានជូនមករដ្ឋបាលខេត្តកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
563 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2171 នាក់
ខែនេះ :
6736 នាក់
3 ខែនេះ :
16792 នាក់
សរុប :
522524 នាក់