ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
រដ្ឋាភិបាល​ប្រេ​ស៊ី​លប​ន្ត​ផ្តល់ជំនួយ​ដល់​កម្មករ​ដែល​រង​ផលប៉ះពាល់​ដោយ​កូ​វីដ​១៩​រហូតដល់​ចុងឆ្នាំ​
Wed,02 September 2020 (Time 09:57 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 489នាក់)

ប្រេ​ស៊ី​ល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro កាលពី​ថ្ងៃ​អង្គារ​បានប្រកាសថា​លោក​នឹង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​បន្ទាន់​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយ​វីរុស​ឆ្លង​COVID-19 រហូតដល់​ដំណាច់ឆ្នាំ​។​ នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​អ្នក​ដែល​បាន​បាត់បង់​ការងារ​ឬ​រកប្រាក់​ចំណូល​តិច​ដោយសារ​វិធាន​ការចាក់​សោរ​ប្រទេស​នឹង​ទទួលបាន​ប្រាក់​ប្រចាំខែ​ចំនួន៣០០ លុយ​ប្រេ​ស៊ី​ល (​ប្រហែល៥៦ដុល្លារ​អាមេរិក​) សម្រាប់​រយៈពេល៤ខែ​នៅសល់​ក្នុងឆ្នាំនេះ​។​

​ជំនួយ​នេះ​នឹង​ផ្តល់​ដល់ក​ម្មករ​នៅក្នុង​វិស័យ​ក្រៅផ្លូវការ​សហគ្រិន​ខ្នាតតូច​បុគ្គល​ដែល​ធ្វើការ​ដោយ​ខ្លួនឯង​និង​អ្នកគ្មានការងារ​ធ្វើ​ក្នុងកំឡុងពេល​មាន​វិបត្តិ​កូ​វីដ​១៩​។ ការទូទាត់​គ្រាអាសន្ន​ដំបូង​ដែល​បានចាប់ផ្តើម​ក្នុង​ខែមេសា​ទទួលបាន​ប្រាក់​ប្រចាំខែ​ចំនួន​៦០០​លុយ​ប្រេ​ស៊ី​ល (​ប្រហែល ១១២ ដុល្លារ​សហរដ្ឋអាមេរិក​)។​

​យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បាន​ឲ្យ​ដឹងថា​ប្រជាជន​សរុប​ចំនួន ៦៧,២ លាន​នាក់​បានទទួល​ជំនួយ​បន្ទាន់​ហើយ ប្រជាជន​ប្រមាណ ៤,៤ លាន​គ្រួសារ​បានទទួល​ជំនួយ​ក្នុង​ខែកក្កដា​៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
647 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2255 នាក់
ខែនេះ :
6820 នាក់
3 ខែនេះ :
16876 នាក់
សរុប :
522608 នាក់