ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ក្រសួងពាណិជ្ជកម្មបន្តជំរុញដល់គ្រប់អង្គភាពចំណុះខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥
Wed,30 September 2020 (Time 09:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 448នាក់)

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបន្តជំរុញគ្រប់អង្គភាពចំណុះរបស់ខ្លួន ឱ្យបន្តខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP 2015-2025) ពាក់កណ្តាលអាណត្តិ និងការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសថ្មី ដែលនេះជាគោលនយោបាយយុទ្ធសាស្ត្រកំណើនថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា។

ការជំរុញបែបនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្តីពី ការផ្តល់របាយការណ៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP 2015-2025) ពាក់កណ្តាលអាណត្តិ និងការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសថ្មី នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្មចំនួន១៣ និងតំណាងវាគ្មិន មកពីលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងថ្លែងពីគោលបំណងនៃកិច្ចប្រជុំ គឺផ្សព្វផ្សាយអំពីទម្រង់របាយការណ៍ថ្មី ជូនដល់អ្នកចូលរួម ពិសេសការកំណត់នូវសូចនាករគោលថ្មីក្នុងការតាមដាន និងវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយ IDP 2015-2025 បន្ថែមពីនេះ គឺដើមី្បរៀបចំកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារIDPថ្មី ក្នុងក្របខណ្ឌក្រសួង។

ក្នុងឱកាសនោះលោក ជួប ឋិតឋេរឬទ្ធិ អនុប្រធាននាយកដ្ឋានវិភាគយុទ្ធសាស្រ្តនៃវិនិយោគឯកជន បានចូលរួមធ្វើបទបង្ហាញពាក់ព័ន្ធនឹងសាវតានៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក៏ដូចជាបង្ហាញនូវទម្រង់របាយការណ៍ថ្មី ដែលត្រូវបានកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត សម្រាប់ជូនគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធបំពេញ ដើម្បីប្រមូលទិន្នន័យដាក់បញ្ចូលក្នុងរបាយការណ៍តាមដាន និងវាយតម្លៃពាក់កណ្តាលអាណត្តិ ត្រៀមរៀបចំជារបាយការណ៍ស្តីពីវឌ្ឍនភាពឧស្សាហកម្មកម្ពុជា ដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ។

ជាលទ្ធផល គ្រប់ភាគីចូលរួមទាំងអស់បានឯកភាពគ្នា ក្នុងការពិនិត្យរៀបចំតាមសូចនាករគោលថ្មីដែលបានកំណត់ និងបន្ថែមធាតុចូលលើរបាយការណ៍ពាក់កណ្តាលអាណ្ណត្តិនៃគោលនយោបាយ IDP 2015-2025 ទាំង៨ចំណុច ដែលក្រសួងពាណិជ្ជកម្មជាស្ថាប័នឈានមុខអនុវត្តន៍។ បន្ទាប់មកអង្គប្រជុំបានកំណត់ទិសដៅបន្ត និងឯកភាពលើសមាសភាពកែសម្រួលថ្មី សម្រាប់ជាជនបង្គោលទទួលខុសត្រូវអនុវត្តន៍លើការងារ IDP៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
489 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2097 នាក់
ខែនេះ :
6662 នាក់
3 ខែនេះ :
16718 នាក់
សរុប :
522450 នាក់