ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះដោះស្រាយទុកកង្វល់ពលរដ្ឋនៅឃុំអូរគ្រៀង ស្រុកសំបូរ
Wed,30 September 2020 (Time 09:18 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 442នាក់)

ខេត្តក្រចេះ ៖ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ ក្នុងការសហការជំរុញ លើកកម្ពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនយ្យភាពរបស់ក្រសួងស្ថាប័ន និងអាជ្ញាធរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកោះខ្ញែឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំវេទិកាសាធារណៈមួយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកសំបូរ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំបូរ និងឯកឧត្តម ស្រេង សុភាព គណៈអភិបាលរងខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរូមពីឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ អជ្ញាធរក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង១៤០នាក់។

មានប្រសាសន៍បើកអង្គវេទិកាសាធារណៈនេះ ឯកឧត្ដម ម៉ី លីហួត បានលើកឡើងថា វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានគោលបំណងស្ដាប់នូវកង្វល់ បញ្ហាប្រឈម មុខ និងសំណូមពរ សំណើផ្សេងៗរបស់ប្រជាពលរដ្ឋ និងដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា។ ក្នុងរណីមិនអាចដោះស្រាយបានក្រុមការងារនឹងរាយការណ៍ជូនរដ្ឋាភិបាល ដើម្បីសុំការដោះស្រាយ។

ក្នុងអង្គវេទិកានោះដែរ មានប្រជាពលរដ្ឋស្នើសុំ និងលើកបញ្ហាមួយចំនួនរួមមាន ៖ សុំជួសជុលផ្លូវ១ខ្សែប្រវែង៣គីម៉ែត្រ ចូលនៅភូមិ កោះខ្ញែដែលជាកន្លែងតំបន់ទេសចរណ៍ (ហៅថា កោះ៣០)។ ក្នុងនោះ ប្រជាសហគមន៍ទេសចរណ៍បានស្នើសុំឲ្យមានកិច្ចសហការ ពីមន្រ្តីជំនាញដើម្បីរៀបចំបរិស្ថាននៅតំបន់ទេសចរណ៍កោះ៣០នេះ។ បន្ថែមលើនេះប្រជាសហគមន៍នេសាទក៏បានស្នើសុំឲ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយទប់ស្កាត់ និងការបង្ក្រាបបទល្មើនេសាទបទល្មើស ចោរកម្មផ្សេងៗ ដូចជា ៖ ចោរលួច ចោរឆក់ ជួញដូរគ្រឿងញៀន សេពគ្រឿងញៀន ការកាប់ទន្រ្ទានព្រៃឈើយកដីរដ្ឋជាដើម។ល។ ឲ្យបានទាន់ពេលវេលា។

ក្រោយពីបានស្តាប់នូវការលើកឡើង និងស្នើសុំរបស់ពលរដ្ឋ ខាងមន្ទីរពាក់ព័ន្ធបានបកស្រាយពន្យល់ជូនភ្លាមៗ និងមួយចំនួនទៀតទុកដោះស្រាយនៅខាងថ្នាក់ជាតិ។ ហើយរាល់ការពន្យល់ ដោះស្រាយរបស់ក្រុមការងារ ប្រជាពលរដ្ឋក៏បានស្ដាប់ និងទទួលយកដោយក្តីរីករាយ និងមានទំនុកចិត្ត។ ដោយឡែកចំពោះការស្នើសុំជួសជុលផ្លូវ១ខ្សែប្រវែង៣គីម៉ែត្រ ក្រុមការងារចុះជួយស្រុកសំបូរ គឺអង្គភាពជុលផលខេត្តសហការជាមួយគម្រោងថវិកាឃុំបានទទួលសំណើនេះ និងធ្វើការជួសជុលជូននៅពេលរដូវប្រាំងខាងមុខនេះ។

មានប្រសាសន៍បិទអង្គវេទិកាឯកឧត្ដមបានជំរុញឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមជាមួយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានត្រូវតែរួមគ្នាធ្វើយ៉ាងណាឲ្យមូលដ្ឋានភូមិ.ឃុំយើងទទួលបានសុខសុវត្ថិភាព មានការអភិវឌ្ឍន៍ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់ឲ្យអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង។ ត្រូវខិតខំ ជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាប្រឈមមុខ ដូចជា សុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើសឲ្យអស់ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យនៅតែមានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈការពាក់ម៉ាស ឬមានក្រម៉ា មានទឹកអាល់កុល និងជែល សម្រាប់លាងដៃឲ្យបានជាប្រចាំការពារ និងទប់ស្កាត់នូវជំងឺឆ្លងផ្សេងៗ ពិសេសការពារបាននូវជំងឺឆ្លងកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
574 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2182 នាក់
ខែនេះ :
6747 នាក់
3 ខែនេះ :
16803 នាក់
សរុប :
522535 នាក់