ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឯកឧត្ដម ព្រុំ សុខា អញ្ជើញចុះសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌតាមបណ្តាវត្តនានាក្នុងស្រុកព្រែកប្រសព្វ
Mon,07 September 2020 (Time 11:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 475នាក់)

ខេត្តក្រចេះ ៖ នាឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស ស្ថិតក្នុងភាពសប្បាយរីកក្នុងការធ្វើបុណ្យដាក់ទានទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរប្រកបទៅដោយសុខសន្តិភាព ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌនាពេលនេះ, កាលពីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ និងឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញចុះសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋតាមបណ្ដាវត្តមួយចំនួននៅក្នុងស្រុកព្រែកប្រសប់ ដោយមានអមដំណើរពីសមាជិក សមាជិការនៃក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ។

ក្នុងឱកាសបំពេញបេសកកម្មចុះសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋតាមបណ្ដាវត្តនីមួយៗនាពេលនេះ ឯកឧត្ដម ព្រុំ សុខា មានប្រសាសន៍បញ្ជាក់ប្រគេនជូនព្រះសង្ឃ លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទពីការខិតខំប្រឹងប្រែងជំនៈគ្រប់ឧបសគ្គបញ្ចប់សង្គ្រាមរុំារ៉ៃជាច្រើនឆ្នាំ រហូតដណ្ដើមបានជោគជ័យជាច្រើនទាំងឆាកជាតិ និងអន្តរជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ឯកឧត្តមបន្តថា កត្តាទាំងនេះហើយដែលធ្វើឲ្យប្រទេសជាតិទទួលបានសន្តិភាព និងបង្កលក្ខណៈជូនដល់ប្រជាពលរដ្ឋបានធ្វើបុណ្យទានដោយគ្មានការភិតភ័យ និងប្រកបមុខរបបអាជីកម្មទៅតាមសមត្ថភាពដែលធ្វើបានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពល្អប្រសើរ និងសទ្ធាជ្រះថ្លាបានបរិចាគធនធានផ្ទាល់ខ្លួន ហើយនិងបានរួមចំណែកកសាង និងអភិវឌ្ឍសង្គមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រឲ្យមានការរីកចម្រើនជាលំដាប់។

ជាមួយគ្នានោះ ឯកឧត្ដមមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការ និងការពារ ជំងឺឆ្លងវីរុសកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដោយអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការមួយចំនួនក្នុងការបន្តការពារការចម្លងវីរុសកូវីដ-១៩ និងការ ការ ពារពុលអាហារ។ ត្រូវពាក់ម៉ាស់ រក្សាអនាម័យ លាងដៃនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានជាប្រចាំ ហើយរក្សាគម្លាតដើម្បីសុវត្ថិភាព និងបង្ការការឆ្លងវីរុសកូរ៉ូណាដែលហៅថា កូវីដ១៩ និងប្រកាន់យកជម្រើសជួបជុំគ្រួសារ ឬការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពដើម្បីចៀសផុតពីការឆ្លងវីរុសដ៏ រាតត្បាតនេះដល់សហគមន៍យើង។

ក្នុងឱកាសដែរនោះ ឯកឧត្ដមក៏បានអំពាវនាវសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ និងត្រូវអប់រំកូនចៅឲ្យខិតខំរៀនសូត្រជៀសឲ្យឆ្ងាយពីសេពគ្រឿងញៀន និងអំពើផ្សេងៗដែលសង្គមស្អប់ខ្ពើម ហើយខិតខំបង្កើនមុខរបររកចំណូលប្រចាំថ្ងៃឲ្យបានកាន់តែប្រសើរបន្ថែមទៀតសម្រាប់ជីវភាពគ្រួសារ។ ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ត្រូវតែបង្កលក្ខណៈធានាសុវត្ថិភាពសណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋឲ្យបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

សូមបញ្ជាក់ថា ក្នុងដំណើបំពេញបេសកកម្មនេះដែរ ឯកឧត្ដមបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់ ស្លាដក និងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃទាំង៣វត្តដើម្បីរួមចំណែកក្នុងការអភិវឌ្ឍក្នុងវត្តបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
656 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2264 នាក់
ខែនេះ :
6829 នាក់
3 ខែនេះ :
16885 នាក់
សរុប :
522617 នាក់