ភ្នំពេញ ៖ មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤១ បានដំណើរមកដល់ថ្ងៃទី២ ក្នុងថ្ងៃទី៩កញ្ញានេះ។ គណៈប្រតិភូសភាកម្ពុជា បានចូលរួមយ៉ាងសកម្ម តាមកិច្ចប្រជុំគណៈកម្មាធិការនានា របស់មហាសន្និបាតដោយបានលើកឡើងនូវបទអន្តាគមន៍ ជាធាតុចូលមានសារៈសំខាន់ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាពលរដ្ឋ ដូចករណីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត និងការស្តារ សេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិដ៏ធ្ងន់ធ្ងរនេះ។នៅក្នុងកិច្ចប្រជុំពេញអង្គនៃ មហាសន្និបាតកាលពីថ្ងៃទី៨ ខែកញ្ញម្សិលមិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងដែលកម្ពុជាបានដាក់ចេញក្នុងទប់ស្កាត់យ៉ាងទាន់ពេលវេលាយ៉ាងសកម្ម និងជោគជ័យក្នុងការឆ្លើយតបទៅនឹងជំងឺងឺកូវីដ-១៩។ វប្បធម៌នៃការចែករំលែក មិនរើសអើង និងឯកភាពជាតិតែមួយ ជាកត្តាគន្លឹះ និងសំខាន់ចាំបាច់ក្នុងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមទំាងឡាយ។សម្តេចបានលើកឡើងថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ យន្តការដោះស្រាយបញ្ហាដោយសន្តិវិធី និងការថែរក្សា និង លើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ មហាសន្និបាតអាយប៉ាលើកទី ៤១ ដែលរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាម្ចាស់ផ្ទះ រៀបចំតាមរយៈប្រព័ន្ធវីដេអូ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែកញ្ញា។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញចូលរួមជាអធិបតីដឹកនាំគណៈប្រតិភូសភាកម្ពុជាក្នុងពិធីបិទមហាសន្និបាតនេះ តាមប្រព័ន្ធវីដេអូនាថ្ងៃទី១០ ខែកញ្ញា ស្អែកនោះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា